Skip to main content

Posts

Showing posts from September, 2025

.

....

តាំងពីពេលនោះមកខ្ញុំមិនដែលគិត...

   តាំងពីពេលនោះមក! ខ្ញុំមិនដែលសូម្បីតែគិតថា ខ្ញុំនឹងត្រលប់ទៅធ្វើជាមនុស្សល្អម្ដងទៀត!   ខួរក្បាលជាកន្លែងសម្រាប់រក្សាទុកទិន្ន័យ និង ការចងចាំ! សោតឯបេះដូង គឺជាកន្លែងផ្ទុកនូវការឈឺចាប់ និង ភាពកក់ក្ដៅដ៏តិចតួច!   កុំរុញនរណាម្នាក់ឱ្យដើរដល់ចំណុចមួយ...ដែលគេមើលមក ការឈឺចាប់របស់យើង ទឹកភ្នែករបស់យើង និងក្លាយទៅជារឿងធម្មតាសម្រាប់គេ។   នៅពេលដែលមានមនុស្សផ្ដោតខ្លាំងជ្រុលទៅលើតែអ្វីដែលគេបានបាត់បង់! នោះគេក៏នឹងមើលរំលងអ្វីដែលកំពុងមាន និង ធ្លាប់ទទួលបាន។   សូមឱ្យអំណាចនៃសេចក្ដីស្រលាញ់ និង មេត្តា មានទំហំធំជាងការស្អប់ខ្ពើមជានិច្ច។   បើអតីតកាលជាសាកសព! កុំស្ពាយភាពស្អុយរលួយនោះ ឆ្លងមកបច្ចុប្បន្ន! ទម្លាក់សាកសពនៃអតីតាលចោលត្រង់កន្លែងដែលវាកើតចុះ! សូមឱ្យកន្លែងដែលវាកើត និង ស្លាប់ ជាកន្លែងតែមួយ។   តាំងពីថ្ងៃនោះមក! ខ្ញុំមិនដែលគិតថានឹងមានរឿងល្អចូលមកទេ! តែក៏មិនបានន័យថា ខ្ញុំទន្ទឹងរង់ចាំរឿងអាក្រក់ដែរ! ព្រោះជីវិតគឺជាបណ្ដុំនៃភាពរីករាយ និង ទុក្ខសោក!

របៀបធ្វើប៉េងប៉ោះ

     គ្រឿងផ្សំ    យកសាច់ជ្រូកបីជាន់  និងសាច់បង្កង  ហើយប៉េងប៉ោះ  ត្រសក់  ខ្ទឹមបារាំង និងពងមាន់ ក្រូចឆ្មារ អំបិល  ទឹកត្រី ស្ករស ម្សៅស៊ុប ស្លឹកវ៉ាន់ស៊ុយ  ។      វិធីធ្វើ     យកប៉េងប៉ោះ  រើសយកផ្លែណាដែលធំ  ហើយកាត់ក្បាលវាចេញ  ខ្វៀលយកតែសាច់ចេញលាងទឹកអោយស្អាត  ឆ្លាក់មាត់ជុំវិញ  ហើយផ្កាប់លើកញ្រ្ចែង ទុកអោយស្រស់ទឹក ។    បន្ទាប់មកយកសាច់ជ្រូក  និងសាច់បង្កង ស្ងោរអោយឆ្អិន សាច់ជ្រូក ហាន់ជាសរសៃ ឆ្មារៗ សាច់បង្កងហាន់ជាបន្ទះស្ដើងៗ ។    ប៉េងប៉ោះពុះជាពីរយកគ្រាប់ចេញ  ហាន់ជាបន្ទះស្ដើងៗ  ។    ត្រសក់ត្រូវពុះជាពីរយកបណ្ដូលចេញ  ហើយហាន់ជាបន្ទះស្ដើងៗ ហាន់ទាំងសំបក  ប្រឡាក់និងអំបិលច្របាច់ពូតយកទឹកចេញ ។    ខ្ទឹមបារាំងពុះជាពីរហាន់ចាបន្ទះស្ដើងៗ  ។    យកពងមាន់ស្ងោរអោយឆ្អិន  ហើយបកសំបកចេញ  ហើយយកកាំបិត  ដែលមានមុខស្ដើង កាំបិតឡាម កាត់ទទឹងៗអោយស្ដើងៗ  ។    យកស្លឹកវ៉ាន់ស៊ុយ  បេះលាង ទឹកអោយស្អាត  ហើយរៀបដាក់ចា...

របៀបធ្វើស៊ុបត្រឡាច

 វិធីធ្វើស៊ុបត្រឡាច គ្រឿងផ្សំ ត្រឡាច​ ផ្លែស៊ូ មើមការ៉ុត  ផ្សិតចំបើង  ខ្ទឹមបារាំង មាន់ ឆ្អឹងជំនីជ្រូក និង អំបិល និង ម្សៅស៊ុប ម្រេចបុក ទឹកត្រី  ស្ករស ខ្ទឹមស ខ្លាញ់រាវ ។ វិធីធ្វើ       ត្រឡាច ត្រូវរើសយកផ្លែធំ  យកស្រកីដូងជូតអោយអស់រោម  យកមកកាត់ប្រវែងពីរតឹក រៀលយកសាច់និងគ្រាប់ចេញ ឆ្លាក់មាត់និងជុំវិញ  ឆ្លាក់ទាំងសំបក ត្រូវប្រយ័ត្ន កុំអោយធ្លុះដល់សាច់ខាងក្នុង  រួចយកទៅចំហ៊ុយ អោយឆ្អិនហើយទុកមួយអន្លើ ។      ផ្លែស៊ូ  និង មើមការ៉ុត​  មកឆ្លាក់អោយល្អិតៗ  តាមកាចេះ  ឬ ក៏កាត់ជាដុំតូចៗបួនជ្រុង ក៏បាន ផ្សិតចំបើងកាត់ជាដុំតូចៗដែរ  ទាំងបីមុខនេះយកទៅស្ងោរអោយឆ្អិន  ។      យកមាន់ និងឆ្អឹងជំនីជ្រូកទៅស្ងោរធ្វើទឹកស៊ុប  នៅពេលដែលស្ងោរត្រូវតែដួសពពុះចោល  ហើយស្ងោរកុំអោយទឹកពុះខ្លាំងពេក  ដើម្បីអោយទឹកនោះបានថ្លាល្អ  លុះស្ងោរអោយពុះបានបួនប្រាំអំពុះ  ទើបដាក់ខ្ទឹមបារាំង និង ខ្ទឹម បារាំងនេះបកតែសំបកក្រៅចេញអោយស្អាត បង់ដាក់ទាំងមូល​​ ដាក់អំបិល ទឹកត្រីម្សៅស៊ុប  ស្ករស ភ្លក់មើលអោយល្មម  ទើបយកស្ប...

របៀបធ្វើម្ហូប សាច់គោអាំងជ្រក់ មានរសជាតិឆ្ងាញ់

 មុខម្ហូប សាច់គោអាំង ​​                        គ្រឿងផ្សំ យកសាច់គោល្អ  និង ម្ទេសក្រហម​  គល់ស្លឹកគ្រៃ រំដេង ខ្ជាយ  និងសំបកក្រូចសើច ខ្ទឹម ស ខ្ទឹមក្រហម គ្រឿងការី សណ្ដែកដី ដូងទុំ  អំបិល ទឹកត្រី​ ស្ករស ម្សៅស៊ុប និង ឬស្សីធាងដូង ​                        វិធីធ្វើ 1  : យកសាច់គោល្អ ទៅហាន់ជាបន្ទះស្ដើងៗ  ប្រវែងប្រហែលមួយចង្អុលដៃ​។ 2  : យកគល់ស្លឹកគ្រៃ  និង ម្ទេសក្រហម  រំដេង ខ្ជាយ​ និង​សំបកក្រូចសើច ខ្ទឹមសនិងខ្ទឹមក្រហម អំបិលនិងគ្រឿងការី ​  បុកចូលគ្នាអោយម៉ដ្ធ​។ 3  : យកដូងទុំ​កោសពូតយកខ្ទិះដើម​​ ។ 4  : យកសណ្ដែកដីលីង និង  បុកវាអោយម៉ដ្ធ    (តែកុំអោយល្អិតពេក) 5  : បន្ទាប់មក​  យកគ្រឿង សណ្ដែកដីដែលបុក​  និង ខ្ទិះដូងមកប្រឡាក់និងសាច់គោ ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប ហើយ ភ្លក់មើលអោយល្មម ទើបយកទៅមូរ  ដោតនិងចង្កាក់ឬស្សីអាំងអោយឆ្អិន ទុកមួយអន្លើ  ។ ​               ...

ចូលប្រឡូកក្នុងសង្គម

មុនចូលប្រឡូកក្នុងសង្គម...សូមកុំស្មោះត្រង់ពេក ប្រសិនជាឆាតទៅគេ 3​ 4​ ដង ឬ ក៏ពីរបីថ្ងៃ ហើយគេមិនឆ្លើយតប សូមលុបសារ នោះចោលទៅ ព្រោះយើងមិនមានសារៈសំខាន់អ្វីសម្រាប់គេនោះឡើយ  1/ មនុស្សដែលមិនទុកមុខមាត់អោយយើង ភាគច្រើន គឺជាមនុស្សមិនគោរពអ្នក  2/ សម្ដីកុំនិយាយអាក្រក់ពេក និយាយអោយស្រួលស្ដាប់បន្តិច ព្រោះវាអាចធ្វើអោយអ្នកជៀសឆ្ងាយពីបញ្ហាមិនចាំបាច់ជាច្រើន.... 3/ បើអ្នកចង់ពឹងគេ អ្នកត្រូវតែឩស្សាហ៍ជូនជំនូនដល់គេ មិនមែនមានបញ្ហាភ្លាមហាមាត់ពឹងគេភ្លាមនោះទេ  4/ ស៊ូនិយាយតិចៗ តែធ្វើវាអោយច្រើន ប្រសើរជាងអ្នកនិយាយច្រើន តែធ្វើវាមិនបានសូម្បីតែមួយ ព្រោះទំនុកចិត្តគេផ្ដល់អោយអ្នកតែម្ដងប៉ុណ្ណោះ 5/ រឿងដែលអាចយកលុយមកដោះស្រាយបញ្ហាបាន សូមកុំយកមនោសញ្ចេតនាមកប្រើប្រាស់អោយសោះ 6/ ជាទូទៅ មនុស្សរាប់អានគ្នា តែងតែមានផលប្រយោជន៍អោយគ្នាជានិច្ច  បើមិនអញ្ចឹងនោះទេ រាប់អានគ្នាមិនបានយូរនោះឡើយ 7/ កុំសូវលូកដៃនិងរឿងអ្នកដ៏ទៃច្រើនពេក  បើគេមិនពឹងអ្នកនោះទេ ធ្វើជាមិនដឹងមិនលឺទៅបានហើយ ៕

នៅជាមួយមនុស្ស ដែលពូកែជាងយើង និងឆ្លាតជាងយើង

ក្នុងការអភិវឌ្ឍខ្លួនយើងអោយបានលឿនជាទីបំផុតនោះ គឺនៅក្បែរមនុស្សដែលពូកែជាងយើង និង​ ខ្លាំងជាងយើង​ ។ ព្រោះគេនិងផ្ដល់​​ ឱកាសឲអ្នក​ និងនាំផ្លូវអ្នក ហើយនិងចែករំលែកចំណេះដឹង និងបទពិសោធដ៏ល្អៗដល់អ្នក ។ ព្រោះគេមានចំណេះដឹងជ្រៅជ្រះជាងអ្នក ​ ហើយក៏រកលុយបានច្រើនជាងអ្នក ព្រោះគេមានសមត្ថភាព ខ្ពស់ជាងអ្នក ។ ចូលនៅក្បែរមនុស្សដែលពូកែជាងយើង នោះយើងនិងរីកចម្រើន ៕

ធ្វើជាមនុស្ស​ត្រូវតែមានគោលការណ៍ជារបស់ខ្លួន

1 មនុស្សធ្លាប់ជួយអ្នក  ​​​ត្រូវតែចេះដឹងគុណរបស់គេ 2 មនុស្សធ្លាប់កំដរអ្នកក្នុងគ្រាដែលលំបាក  អ្នកត្រូវតែចេះជួយគេវិញ 3 មនុស្សធ្លាប់ស្រលាញ់និងពេញចិត្តអ្នក  ​​​​​​សូមកុំធ្វើអោយគាត់អស់សង្ឃឹមអោយសោះ 4 មនុស្សដែលធ្លាប់អោយអ្នកខ្ចីលុយ  អ្នកត្រូវតែសងទាំងដើមនិងទាំងការ 5 មនុស្សធ្លាប់មើលងាយអ្នក ជាន់ពន្លិចអ្នក​ ក្នុងគ្រាលំបាក​ កុំយកខ្លួនទៅក្បែរទៀតអោយសោះ

..

.....