គ្រឿងផ្សំ យកបង្កង និង មើមថៃថាវ បន្ទាប់មកយកសណ្ដែកបណ្ដុះ ស្លឹកជីគ្រប់មុខ សាឡាត់និងមើមការ៉ុត អំបិល ទឹកត្រី ទឹកខ្មេះ និងស្ករស ម្សៅស៊ុប សណ្ដែកដីលីង ម្ទេសនាងដៃទុំ គល់វ៉ាន់ស៊ុយ ។ វិធីធ្វើ បង្កងកាត់ក្បាលនិងកន្ទុយ យកទៅចំហ៊ុយអោយឆ្អិន ចំំណែកខួរ ខ្វេះយកទៅដាក់ទុកនៅនិងចាន ខ្លួនវាបកយកសំបកចោល យកសាច់ឆៅមកហាន់ ជាបន្ទះៗស្ដើងៗ ប្រឡាក់អំបិល ចាក់ទឹកខ្មេះ ផ្អាប់ទុក ។ មើមថៃថាវ ការ៉ុត ហាន់ជាសសៃឆ្មាៗ ។ សណ្ដែកដីលីង បុក កុំអោយល្អិតពេក ។ សាឡាត់លាងអោយស្អាត់ កាត់ខ្លីៗ ។ យកស្លឹកជីគ្រប់មុខ បេះលាងទឹកលាយចូលគ្នា នឹងសាឡាត់រៀបជាជុំ វិញចានពងក្រពើ ។ យកសាច់បង្កង ពូតយកទឹកចេញ ច្របល់លាយជាមួយនិងមើម ថៃថាវ ការ៉ុត សណ្ដែកបណ្ដុះ តែកុំភ្លេចបន្សល់ទុកមើមថៃថាវ ការ៉ុត ទុក រៀបដាក់ពីលើ ...


Comments
Post a Comment