មុនចូលប្រឡូកក្នុងសង្គម...សូមកុំស្មោះត្រង់ពេក
ប្រសិនជាឆាតទៅគេ 3 4 ដង ឬ ក៏ពីរបីថ្ងៃ ហើយគេមិនឆ្លើយតប សូមលុបសារ នោះចោលទៅ ព្រោះយើងមិនមានសារៈសំខាន់អ្វីសម្រាប់គេនោះឡើយ
1/ មនុស្សដែលមិនទុកមុខមាត់អោយយើង ភាគច្រើន គឺជាមនុស្សមិនគោរពអ្នក
2/ សម្ដីកុំនិយាយអាក្រក់ពេក និយាយអោយស្រួលស្ដាប់បន្តិច ព្រោះវាអាចធ្វើអោយអ្នកជៀសឆ្ងាយពីបញ្ហាមិនចាំបាច់ជាច្រើន....
3/ បើអ្នកចង់ពឹងគេ អ្នកត្រូវតែឩស្សាហ៍ជូនជំនូនដល់គេ មិនមែនមានបញ្ហាភ្លាមហាមាត់ពឹងគេភ្លាមនោះទេ
4/ ស៊ូនិយាយតិចៗ តែធ្វើវាអោយច្រើន ប្រសើរជាងអ្នកនិយាយច្រើន តែធ្វើវាមិនបានសូម្បីតែមួយ ព្រោះទំនុកចិត្តគេផ្ដល់អោយអ្នកតែម្ដងប៉ុណ្ណោះ
5/ រឿងដែលអាចយកលុយមកដោះស្រាយបញ្ហាបាន សូមកុំយកមនោសញ្ចេតនាមកប្រើប្រាស់អោយសោះ
6/ ជាទូទៅ មនុស្សរាប់អានគ្នា តែងតែមានផលប្រយោជន៍អោយគ្នាជានិច្ច បើមិនអញ្ចឹងនោះទេ រាប់អានគ្នាមិនបានយូរនោះឡើយ
7/ កុំសូវលូកដៃនិងរឿងអ្នកដ៏ទៃច្រើនពេក បើគេមិនពឹងអ្នកនោះទេ ធ្វើជាមិនដឹងមិនលឺទៅបានហើយ ៕


Comments
Post a Comment